អបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ នៃសាលា ប៊ែលធី អន្តរជាតិ និងបុគ្គលិក ប៊ែលធី ទេសចរណ៍
សាលា ប៊ែលធី អន្តរជាតិ បានសហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ នៃសាលា ប៊ែលធីអន្តរជាតិ និងបុគ្គលិក ប៊ែលធី ទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដោយមាន លោក អុប ពុទ្ធា ប្រធានការិយាល័យវិជ្ជាសង្គ្រោះបឋមជាគ្រូបង្វឹកនៃកម្មវិធី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកជាសិក្ខាកាមផងដែរ។
ពិធីនេះធ្វើឡើងក្នុងគោលបំណង៖
ពង្រឹងសមត្ថភាព ជំនាញវិជ្ជាសង្គ្រោះបឋម ដើម្បីអាចជួយជនរងគ្រោះប្រកបដោយប្រសិទ្ធភាពនៅក្នុងគ្រួសារ កន្លែងធ្វើការ សាលារៀន ដែលអាចកើតមានដោយចៃដន្យ និងអាចផ្សព្វផ្សាយបន្តដល់សហគមន៍រៀងៗខ្លួន ស្របតាមយុទ្ធសាស្ត្រ ឆ្នាំ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «គ្រួសារ១មាន អ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់»។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលបណ្តុះបណ្តាលជាន់ទី៣ នៃអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ របស់សាលា ប៊ែលធី អន្តរជាតិ ក្រោមប្រធានបទ “ការយល់ដឹងអំពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងផ្នែកប្រាក់សោធន” សម្រាប់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី១២ ចំនួន ២,៩៦១ នាក់។
អបអរសាទរ កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណ...
23/May/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026
អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រ...
02/May/2026
អបអរសាទរ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
30/Apr/2026
អបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
29/Apr/2026
អបអរសាទរ! កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំ...
27/Apr/2026
"គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង"🎓
"អ...
25/Apr/2026
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធ...
25/Mar/2026
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
21/Mar/2026