សារស្វាគមន៍ពីនាយកសាលា

សូមគោរព និងសូមស្វាគមន៍ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលបានជឿជាក់ និងសម្រេចចិត្តជ្រើសរើសយកការបណ្តុះបណ្តាលប្រកបដោយគុណភាពអប់រំខ្ពស់ និងទាន់សម័យបច្ចេកវិទ្យាឌីជីថល (Digital Era) របស់សាលា ប៊ែលធី អន្តរជាតិ ដើម្បីសម្រេចគោលបំណងរបស់ខ្លួនទៅអនាគត។
សាលា ប៊ែលធី អន្តរជាតិ បានបង្កើតឡើងក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យ អប់រំ និងបង្កើនមូលធនមនុស្សប្រកបដោយ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយជាវីរបុរសជាតិ និងជាស្ថាបនិកអគ្គមគ្គុទេសក៍ឯក កសាងសន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំបន្តវេនដ៏ឆ្នើមពោរពេញដោយសមត្ថភាព ដែលបន្តដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សាលាបាន និងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សាធំៗទាំង៥ គឺ៖
១-ចំណេះទូទៅ
២-ភាសាអង់គ្លេសទូទៅ
៣-ភាសាចិនទូទៅ
៤-កម្មវិធីអភិវឌ្ឍបញ្ញា IMA
៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
និងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមធំៗទាំ១២ រួមមាន៖
១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App)
២- កម្មវិធីបង្កើនចំណេះដឹងទូទៅ
៣- កម្មវិធីទស្សនកិច្ចសិក្សា
៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៥- កម្មវិធីប្រកួតជជែកដេញដោល
៦- កម្មវិធីប្រកួតប្រជែងសំណេរ
៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ
៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ
១០- កម្មវិធីសិក្សាតាមទូរទស្សន៍
១១- កម្មវិធីកីឡា
១២- កម្មវិធីប្រកួតប្រជែងអប់រំស្ទែម-ស្ទីម និងរ៉ូបូទិក
ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្សសាលាក៏បានរៀបចំបន្ថែមនូវ៖
១. BELEI IS Mobile App សម្រាប់ឱ្យសិស្សអាចធ្វើស្វ័យសិក្សាបន្ថែមបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
២. បណ្ណាល័យធំទូលាយ សម្រាប់ឱ្យសិស្សធ្វើការស្រាវជ្រាវនូវរាល់ឯកសារ និងសៀវភៅថ្មីៗយ៉ាងសម្បូរបែប។
៣. បន្ទប់ពិសោធន៍ សម្រាប់ការងារសិក្សាស្រាវជ្រាវពិសោធន៍របស់សិស្សជាមួយសម្ភារៈ និងឧបករណ៍ទំនើបៗ។
៤. កម្មវិធីរ៉ូបូទិក សម្រាប់ផ្តល់ចំណេះដឹងទាក់ទងការច្នៃប្រតិដ្ឋ ការសាងសង់ គ្រឿងយន្ត ការសរសេរកូដ អភិវឌ្ឍសមត្ថភាពខួរក្បាល និងចេះគ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្តផ្ទាល់ជាមួយឧបករណ៍រ៉ូបូទិក។
៥. កម្មវិធីសិក្សាគ្រប់មុខវិជ្ជា ត្រូវបានអនុវត្តតាមគោលការណ៍ស្តង់ដារតែមួយ (BELTEI Standard) នៅគ្រប់ទីតាំងរបស់ប៊ែលធី ទាំងកាលវិភាគសិក្សា មេរៀន រយៈពេលសិក្សា ថ្ងៃចាប់ផ្តើម ថ្ងៃប្រឡង និងថ្ងៃបញ្ចប់។
តាងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ យើងបានប្តេជ្ញាចិត្តខិតខំរៀបចំកម្មវិធីសិក្សាទំនើបៗបន្ថែមទៀតស្របតាមស្តង់ដារជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ ទាំងផ្នែកបញ្ញាស្មារតី ចំណេះទូទៅ ភាសាអង់គ្លេសទូទៅ ភាសាចិនទូទៅ កុំព្យូទ័រ និងជំនាញ ដែលឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានាយុគសម័យ “បដិវត្តន៍ឧស្សាហកម្ម៤.០” និងបណ្តុះបណ្តាលស្មារតីសិស្សឱ្យមានមនសិការជាតិ សីលធម៌សង្គម ស្គាល់អត្តសញ្ញាណរបស់ខ្លួន ចេះស្រឡាញ់ជាតិមាតុភូមិស្គាល់ពីតម្លៃវប្បធម៌អរិយធម៌ គោរពច្បាប់រដ្ឋ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ចេះសាមគ្គីគ្នា ដោយមិនប្រកាន់ជាតិសាសន៍ ឋានៈ តួនាទី ជាពិសេសទំនាក់ទំនងល្អរវាងសាលា គ្រួសារ និងសង្គម។
យើងខ្ញុំរង់ចាំស្វាគមន៍ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ដោយក្តីសោមនស្សរីករាយជានិច្ច។
សូមគោរពជូនពរសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
