អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រូ ភាសាអង់គ្លេស (កម្រិត Starter ដល់ Preschool 6) ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យដ៏ល្អម្នាក់?” សរុបចំនួន ២៤៧ នាក់
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ភាសាអង់គ្លេស (កម្រិត Starter ដល់ Preschool 6) ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យដ៏ល្អម្នាក់?” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។ កម្មវិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់កណ្តាល នៃប៊ែលធី គ្រុប។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ ក៏ដូចជាបង្កើនសមត្ថភាពបន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ ភាសាអង់គ្លេស (កម្រិត Starter ដល់ Preschool 6) ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗ លើវិធីសាស្ត្របង្រៀន វិធីសាស្ត្រអប់រំ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងពង្រឹងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធី គឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី៩ និងភាសាអង់គ្លេសទូទៅ កម្រិតទី៩ (Level 9) នៅវត្តនិគ្រោធវ័ន គល់ទទឹង សរុបចំនួន ៣,៥៨៥ នាក់
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធ...
25/Mar/2026
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
21/Mar/2026
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-...
20/Mar/2026
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរស...
14/Mar/2026
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026