សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អំពីសាកលវិទ្យាល័យ
សារស្វាគមន៍ គោលបំណង ចក្ខុវិស័យ បេសកកម្ម គោលដៅ ប្រវត្តិប៊ែលធីគ្រុប ប្រវត្តិ និងទីតាំង រចនាសម្ព័ន្ធគ្រប់គ្រង ហេតុអ្វីសិក្សានៅប៊ែលធី?កម្មវិធីសិក្សាធំៗទាំង៥
ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យួទ័រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាក់ខ្ពស់ ថ្នាក់បណ្ឌិតមហាវិទ្យល័យទាំង ១២
គ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងធនាគារ សេដ្ឋកិច្ច ច្បាប់ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ វិស្វកម្ម ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ អាកាសចរស៊ីវិល មហាវិទ្យាល័យភាសាចិនការទទួលស្គាល និងកិច្ចសកប្រត្តិបត្តិការ
អនុក្រឹត្យទទួលស្គាល់
កិច្ចសហប្រតិបត្តការ (MOU) ក្នុងប្រទេស
កិច្ចសហប្រតិបត្តការ (MOU) ក្រៅប្រទេស
ការចុះឈ្មោះ ផ្ទេរ និងតម្លៃសិក្សា
ការចុះឈ្មោះចូលរៀន និស្សិតខ្មែរ និស្សិតបរទេស តម្លៃសិក្សា និងម៉ោងសិក្សា ប្រតិទិនសិក្សាសកម្មភាពនិស្សិត
ទស្សនកិច្ចសិក្សាក្នុងប្រទេស ទស្សនកិច្ចសិក្សាក្រៅប្រទេស ចុះកម្មសិក្សាក្នុងប្រទេស ចុះកម្មសិក្សាក្រៅប្រទេស ហ្វឹកហាត់ការងារក្នុងប្រទេស ហ្វឹកហាត់ការងារក្រៅប្រទេសអតីតនិស្សិត
ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ស្នាដៃនិស្សិតប្រវត្តិសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាឯកជនមួយ ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៥ដោយផ្តើមចេញពីវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងបានអភិវឌ្ឍទៅជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សាកលវិទ្យាល័យ មានឈ្មោះពេញជាភាសាខ្មែរ “សាកលវិទ្យា-ល័យ ប៊ែលធី អន្តរជាតិ” និងជាភាសាអង់គ្លេស “BELTEI INTERNATIONAL UNIVERSITY” ហើយឈ្មោះ “BELTEI” នេះផ្គុំទ្បើងដោយ ៦មុខជំនាញធំៗដូចជា “BEL” មកពីពាក្យ Business, Economics, Law និង “TEI” មកពីពាក្យ Tourism, English, Information Technology ។
ឯកឧត្តមបណ្ឌិត លី ឆេង បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ជាអគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាស្ថាបនិកតែម្នាក់គត់ ដែលបានវិនិយោគទុនក្នុងការបង្កើត និងសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងអស់នេះ។
បច្ចុប្បន្ន សាកលវិទ្យាល័យមាន ២ទីតាំង នៅរាជធានីភ្នំពេញ ដែលកំពុងដំណើរការកម្មវិធី២ធំៗ (កម្មវិធីសិក្សាជា ភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ) មាន ១៣មហាវិទ្យាល័យ និង ៤៥ជំនាញ៖
- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី ១ ទួលស្លែង៖ អគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង១០០ម៉ែត្រ) អគារមានកម្ពស់១៥ជាន់ស្មើនឹង១១០បន្ទប់ មានសាលសហសិក្សា១ ចំណុះ១៥០នាក់ និងសាលសន្និសីទ១ ចំណុះ៧០០នាក់ មានអាហារដ្ឋាន១កន្លែង បណ្ណាល័យ១ និងចំណតយានយន្ត២ជាន់។
- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី ២ ស្ពានអាកាស ចោមចៅ៖ អគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីស្ពានអាកាសចោមចៅ) អគារកម្ពស់៩ជាន់ ស្មើនឹង១៤២បន្ទប់ មានសាលសហសិក្សា១ចំណុះ១៥០នាក់ សាលមហោស្រព១ ចំណុះ៨០០នាក់ និងសាលសន្និសីទ១ ចំណុះ១,២០០នាក់ មានអាហារដ្ឋាន១កន្លែង បណ្ណាល័យ១ មានអគារអន្តេវាសិកដ្ឋាន១ ខ្នង ស្មើនឹង៦៥បន្ទប់មានគ្រែចំនួន១៣០ និងមានចំណតយានយន្តជាង១០,០០០ ម៉ែត្រការ៉េ។
ភាសា
Visitors : 19399
Phnom Penh / KH | 5111 |
North Holland / NL | 105 |
Oregon / US | 2635 |
Hong Kong / HK | 82 |
Hubei / CN | 316 |
Saxony / DE | 134 |
St.-Petersburg / RU | 245 |
New South Wales / AU | 64 |
Hauts-de-France / FR | 333 |
Gyeonggi-do / KR | 180 |
Taiwan / TW | 62 |
Singapore / SG | 395 |
England / GB | 91 |
Unknown / Unknown | 8862 |
Quebec / CA | 68 |
Kanagawa / JP | 86 |
Maharashtra / IN | 55 |