
សាលា ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL SCHOOL
BELTEI, the best quality of education in cambodia

1
គីរីរម្យ
2
ផ្សារទួលទំពូង
3
ដេអិន
4
ផ្សារដើមថ្កូវ
5
ច្បារអំពៅ
6
អូរឫស្សី
7
ពេទ្យលោកសង្ឃ
8
ផ្សារពោធិ៍ចិនតុង
9
ស្ទឹងមានជ័យ
10
អាងទឹកអូឡាំពិក
11
ផ្សារតូច
12
ផ្សារដីហុយ
13
រង្វង់មូលកាំកូស៊ីធី
14
ក្រុងតាខ្មៅ
15
ផ្សារជម្ពូវ័ន
16
ផ្លូវកោងវេងស្រេង
17
ឫស្សីកេវគីឡូលេខ១០
18
ព្រែកឯង
19
ផ្សារព្រែកលៀប
20
ចោមចៅ
21
ផ្សារឈូកមាស
22
រង្វង់មូលកួរស្រូវ
23
ផ្លូវព្រៃសស្តុបឫស្សីសាញ់
24
រង្វង់មូលគល់ស្ពានព្រែកតាមាក់
25
ស្ថានីយបូមទឹក ផ្លូវ៣៧១
26
ព្រែកប្រា
27
ព្រែកព្នៅ បុរី លី សុវណ្ណ
28
វត្តអង្គតាម៉ិញ
29
ទួលពង្រ
30
បុរីអ័រគីដេ ៦អា
31
វត្តទួលឫស្សីកែវ
32
ក្រាំងធ្នង់ថ្នាក់សម្រាប់កុមារ
ថ្នាក់ភាសាចិនទូទៅសម្រាប់កុមារ (កម្រិតទី១-៦) រៀបចំឡើងក្នុងគោលបំណងដើម្បីជួយសិស្សានុសិស្សបឋមសិក្សា ឬមធ្យមសិក្សាដែលមានភាសាកំណើតមិនមែនជាភាសាចិន ក្នុងការបង្កើតមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងមានសមត្ថភាពសម្រាប់ការអភិវឌ្ឍបន្ថែមក្នុងការសិក្សាភាសាចិន។ វគ្គសិក្សានេះគឺស័ក្តិសមសម្រាប់សិស្សបឋមសិក្សា ឬមធ្យមសិក្សាដែលមានអាយុចន្លោះពី ១០-១៥ ឆ្នាំ ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលគ្នានៃអក្សរសាស្ត្រ ភាសា និងវប្បធម៌។ ដើម្បីសម្រេចវត្ថុបំណងនៃការបង្រៀន យើងបានរៀបចំការរៀនវាក្យសព្ទ និងចំណេះដឹងភាសាចិន រួមជាមួយការបណ្តុះបណ្តាលបំណិនភាសាទាំង ៤ រួមការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ ដោយយោងតាមការបណ្ដុះសមត្ថភាពនិយាយរបស់សិស្សានុសិស្ស សៀវភៅសិក្សាគោលដែលយើងជ្រើសរើសសុទ្ធសឹងតែរួមបញ្ចូលនូវវាក្យសព្ទ និងគំរូល្បះដែលប្រើញឹកញាប់បំផុតសម្រាប់ការទំនាក់ទំនងធម្មតាក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា ក្នុងសង្គម និងសកម្មភាពទំនាក់ទំនងផ្សេងទៀត។ លើសពីនេះ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានភាសាកំណើតមិនមែនជាភាសាចិន ឱ្យបានសិក្សា និងពង្រឹងសមត្ថភាពភាសាចិន ព្រមទាំងទទួលបានលទ្ធផលល្អក្នុងការប្រឡងតេស្តសមត្ថភាពភាសាចិនតាមស្តង់ដារអន្តរជាតិ យើងក៏បានជ្រើសរើសសៀវភៅសិក្សាស្តង់ដារថ្មីរបស់តេស្តភាសាចិនសម្រាប់សិស្សកុមារ (YCT) ជាសៀវភៅជំនួយ។ ការជ្រើសរើសសៀវភៅនៃវគ្គសិក្សានេះចែកចេញជាពីរដំណាក់កាល៖
- ដំណាក់កាលទី១ (កម្រិតទី១ និងទី២)៖ យើងប្រើប្រាស់សៀវភៅសិក្សាគោល "Easy Steps to Chinese for Kids" ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភាសា និងវប្បធម៌ ប៉េកាំង សៀវភៅ“YCT (វគ្គសិក្សាស្តង់ដារ)”ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពឧត្តមសិក្សាប៉េងកាំង ព្រមទាំង "វោហាសព្ទភាសាចិន" និង "សំណេរអក្សរចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ ។
- ដំណាក់កាលទី ២ (កម្រិតទី៣ ដល់ ទី៦)៖ យើងប្រើប្រាស់សៀវភៅសិក្សាគោល "Easy Steps to Chinese for Kids" ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភាសា និងវប្បធម៌ ប៉េកាំង សៀវភៅ“YCT (វគ្គសិក្សាស្តង់ដារ)”ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពឧត្តមសិក្សាប៉េងកាំង ព្រមទាំង“សន្ទនាភាសាចិន” និង"វោហាសព្ទភាសាចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ។
បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សានុសិស្សអាចប្រើប្រាស់ភាសាចិន ដើម្បីបំពេញកិច្ចការទំនាក់ទំនងជាមូលដ្ឋានក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា។ ពេលធ្វើដំណើរក្នុងប្រទេសចិន ពួកគេអាចទំនាក់ទំនងភាគច្រើនដែលបានជួបប្រទះ ហើយនឹងអាចទទួលបានវិញ្ញាបនបត្រភាសាចិនទូទៅប៊ែលធី កម្រិតទី៦ និង របាយការណ៍ពិន្ទុនៃការប្រឡង YCT (កម្រិត 4)។